Member of

News & Events | IIC University Of Technology
The 2026 Sias Global Youth Camp
សកម្មភាពនិស្សិតរបស់សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាចំនួន2នាក់ ដែលបានចូលរួមក្នុងកម្មវិធី The 2026 Sias Global Youth Camp។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីក្រុង Zhengzhou ខេត្ត ‎Henan ប្រទេសចិន ចាប់ពីថ្ងៃទី25 តុលា ដល់ថ្ងៃទី1 វិច្ឆិកា 2026 ក្រោមការរៀបចំរបស់សាកលវិទ្យាល័យ Sias University ក្នុងគោលបំណងសិក្សាស្វែងយល់អំពីកម្មវិធីសិក្សា ចំណេះដឹងថ្មីៗ ភាសា ប្រពៃណីទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ វប្បធម៌ ក្បាច់គុនកុងហ៊្វូ និងការអភិវឌ្ឍ។ កម្មវិធីនេះក៏មានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាជាច្រើនទៀតនៅលើពិភពលោកផងដែរ។
បន្ទាប់ពីបានបញ្ចប់កម្មវិធីដោយជោគជ័យ និស្សិតទាំង2នាក់របស់សាកលវិទ្យាល័យ បានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព និងទទួលបានបទពិសោធន៍ជាអន្តរជាតិដ៏មានតម្លៃ និងគួរឱ្យចងចាំ។

***កម្មវិធីពិសេស
➊ បញ្ចុះតម្លៃ 25% ថ្នាក់បរិញ្ញាបត្រ/រង!
➋ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 1+4 តៃវ៉ាន់ (ភាសាចិន 1ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ4ឆ្នាំ)
➌ ការផ្តល់ឥណទានអប់រំដល់និស្សិតពីគ្រឹះស្ថានដៃគូ
➍ ឱកាសការងារជាមួយក្រុមហ៊ុនអន្តរជាតិដៃគូ

————————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
• អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( https://goo.gl/maps/or14QCNwWHb7LBpC7)
• Our Channel: https://t.me/iic1999
• តេលេក្រាមៈ @IIC_1999
• ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
• អ៊ីមេលៈ info@iic.edu.kh
• វ៉ិបសាយៈ www.iic.edu.kh
• ហ្វេសប៊ុកៈ www.facebook.com/iic1999
• អាសយដ្ឋានអ៊ីឡឺននីងៈelearning.iic.edu.kh
Untitled Document