សកម្មភាពរបស់បុគ្គលិក និងនិស្សិតរបស់សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាចំនួន 2នាក់ បានចូលរួមក្នុងកម្មវិធី 2026 Sias International Summer Camp ដែលប្រព្រឹត្តទៅនៅទីក្រុង Zhengzhou ខេត្ត Henan សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ ២០២៦ ក្រោមការរៀបចំរបស់សាកលវិទ្យាល័យ Sias University។
កម្មវិធីនេះមានគោលបំណងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ការពិភាក្សា និងការងារជាក្រុម ការចូលរួមក្នុងសកម្មភាពសង្គម ការកសាងបណ្តាញទំនាក់ទំនងអន្តរជាតិ ព្រមទាំងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ ភាសា វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈសកម្មភាពសិក្សា និងដំណើរកម្សាន្តវប្បធម៌ផ្សេងៗ។
បន្ទាប់ពីបានបញ្ចប់កម្មវិធីដោយជោគជ័យ បុគ្គលិក និងនិស្សិតទាំង 2នាក់បានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព និងទទួលបានបទពិសោធន៍អន្តរជាតិដ៏មានតម្លៃ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងការសិក្សា ក៏ដូចជាការងារនាពេលអនាគត។
——————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
•
អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(
https://goo.gl/maps/or14QCNwWHb7LBpC7)
•
Our Channel: https://t.me/iic1999
•
តេលេក្រាមៈ @IIC_1999
•
ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
•
អ៊ីមេលៈ info@iic.edu.kh
•
វ៉ិបសាយៈ www.iic.edu.kh
•
ហ្វេសប៊ុកៈ www.facebook.com/iic1999
•
អាសយដ្ឋានអ៊ីឡឺននីងៈelearning.iic.edu.kh