Member of

News & Events | IIC University Of Technology
ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ​សាកលវិទ្យាល័យIIC បានអញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាលជាមួយ​សិស្សានុសិស្សដែលត្រៀម​ចេញដំណើរទៅ​សិក្សាកម្មវិធី3+4តៃវ៉ាន់
កាលពីថ្ងៃទី6 ខែសីហា ឆ្នាំ2024 ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការសាកលវិទ្យាល័យIIC បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមចេញដំណើរទៅសិក្សាកម្មវិធី3+4តៃវ៉ាន់នៅថ្ងៃទី9 ខែសីហា ឆ្នាំ2024 ខាងមុខនេះ។ ឆ្លៀងក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានធ្វើការណែនាំដល់សិស្សានុសិស្សទាំងអស់ដូចខាងក្រោម÷
ទី1. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ការងារ
ទី2. ត្រូវមានសីលធម៌ល្អ មានភាពស្មោះត្រង់ គោរពវិន័យសាលា និងលក្ខខណ្ឌការងាររបស់ក្រុមហ៊ុន
ទី3. ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង
ទី4. ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយមិត្តសិស្សានុសិស្សជាតិ-អន្តរជាតិទាំងអស់ដែលរស់នៅរៀនសូត្រ និងបំពេញការងាររួមគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនង និងចំណេះជំនាញ ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតបានជូនពរដល់សិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យលើការសិក្សា មានសុវត្ថិភាព និងទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនក្នុងឱកាសស្នាក់នៅ និងរៀននៅតៃវ៉ាន់។
• ចំពោះកម្មវិធី 3+4តៃវ៉ាន់នេះនៅបន្តចុះតម្លៃ500$
• លក្ខខណ្ឌជ្រើសរើស
✅ មិនឆ្លងកាត់ការប្រឡង ឬការធ្វើតេស្ត
✅ មិនតម្រូវ HSK / IELTS / TOEFL
✅ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)
✅ ចេញដំណើររៀងរាល់ឆ្នាំ នៃខែសីហា
✅ ទទួលចុះឈ្មោះរៀងរាល់ថ្ងៃ
• អត្ថប្រយោជន៍
✅ សិក្សាថ្នាក់វិទ្យាល័យ TONGTEX
✅ អាចបន្តថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ LUNGHWA ឬសាកលវិទ្យាល័យ MINGHSIN ឬសាកលវិទ្យាល័យ YUDA
✅ បានចេះភាសាចិនច្បាស់លាស់
✅ អាចធ្វើការដើម្បីផ្គត់ផ្គង់ការសិក្សា និងអាចរស់នៅទីនោះបាន
✅ ទទួលបានបទពិសោធន៍ និងវប្បធម៌ការងារល្អៗ
✅ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត…។ល។ និង ។ល។
• ជំនាញ
✅ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Engineering)
✅ វិស្វកម្មកុំព្យូទ័រ (Computer Engineering)
✅ វិស្វកម្មអគ្គិសនី និងប្រព័ន្ធទឹក (Electric and Water Skill)
✅ ធ្វើនំ (Bakery)
——————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( https://goo.gl/maps/or14QCNwWHb7LBpC7)
Our Channel: https://t.me/iic1999
ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
អ៊ីមេលៈ info@iic.edu.kh
វ៉ិបសាយៈ www.iic.edu.kh
ហ្វេសប៊ុកៈ www.facebook.com/iic1999
អាសយដ្ឋានអ៊ីឡឺននីងៈ elearning.iic.edu.kh
Untitled Document